
Press Release: Y CHHE GROUP moves to new building to support growth! ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ សេចក្តីជូនដំណឹង ស្តីពី ការប្តូរទីតាំងការិយាល័យថ្មីរបស់ក្រុមហ៊ុន អ៊ី ឆែ គ្រុប
ដើម្បីផ្តល់ជូននូវសេវាកម្មបម្រើអតិថិជនប្រកបដោយគុណភាព និងភាពងាយស្រួល ព្រមទាំងបង្កើនគុណភាពការងាររបស់បុគ្គលិកឱ្យកាន់តែប្រសើរថែមទៀត ក្រុមហ៊ុន អ៊ី ឆែ គ្រុប មានសេចក្តីសោមនស្សរីករាយសូមគោរពជូនដំណឹងដល់អតិថិជន វិនិយោគិន និងសាធារណជន ឱ្យបានជ្រាបថា ក្រុមហ៊ុន អ៊ី ឆែ គ្រុប បានផ្លាស់ប្តូរទីតាំងការិយាល័យថ្មី ស្ថិតនៅក្នុងអាគារការិយាល័យកណ្តាល TK Central ។
អាគារនេះបានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ដោយយកចិត្ដទុកដាក់ខ្លាំងលើការរក្សាសន្ដិសុខ ការការពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព សោភ័ណ្ឌភាព និងសុវត្ថិភាពការងារ ព្រមទាំងមានទីកន្លែងសម្រាប់បម្រើអតិថិជន និងសម្រាប់បំពេញការងារធំទូលាយ ។
រាល់សេវាកម្ម និងប្រតិបត្តិការនានារបស់ក្រុមហ៊ុន អ៊ី ឆែ គ្រុប នឹងត្រូវផ្តល់ជូននៅអាគារការិយាល័យកណ្តាល TK Central ដែលមានអាស័យដ្ឋាន ផ្លូវ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តទៅ ។
អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអតិថិជន វិនិយោគិន ក៏ដូចជាធុរជនពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន។