ចាប់ផ្តើមពីអាជីវកម្មជាលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងខ្ញុំបានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈសំណង់នាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍក្រុមហ៊ុនទៅជា “អុី ឆែ គ្រុប” នៅឆ្នាំ២០១២។ ហើយមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនយើងខ្ញុំបានធ្វើការផ្គត់ផ្គង់សំភារៈសំណង់ជាច្រើនទៅកាន់ក្រុមហ៊ុនសាងសង់និងគម្រោងសាងសង់នានាដូចជាសណ្ឋាគារ អគារការិយាល័យធ្វើការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និងបុរីជាដើម។
ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជនតែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិតគូរទៅលើបុគ្គលិករបស់យើងខ្ញុំផងដែរ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដាពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្សឱ្យកាន់តែមានភាពរីកចំរើនថែមទៀត។
វប្បធម៌នៃការបណ្តុះបណ្តាលធនធានមនុស្សនិងសហគ្រិនភាពរបស់ក្រុមហ៊ុនអុី ឆែ គ្រុប គឺជាការផ្តល់ឱកាសដ៏ល្អមួយទៅដល់បុគ្គលិកក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេព្រមទាំងមានការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ពួកគេសម្រាប់ការផ្តល់ជាគំនិតស្ថាបនាល្អៗនិងការជួយឱ្យសម្រេចបាននូវគោលដៅការងាររបស់ក្រុមហ៊ុន។ អានបន្ត។
ការផ្តល់នូវសេវាធានារ៉ាប់រង២៤ម៉ោង ដំណើរកំសាន្តក្នុងនិងក្រៅប្រទេស ពិធីខួបកំណើត និង ពិធីជប់លៀងប្រចាំឆ្នាំ ទាំងអស់នេះគឺជាផ្នែកមួយនៃការលើកទឹកចិត្តដល់បុគ្គលិកដែលបំរើការងារក្នុងក្រុមហ៊ុនអុី ឆែ គ្រុប។ សូមចូលទៅកាន់ទំព័រហ្វេសបុករបស់ពួកយើងដើម្បីទទួលបានពត៌មានអំពីក្រុមហ៊ុន។ - Life@YCG