អំពី​ក្រុមហ៊ុន​អ៊ី​ឆែ​គ្រុប

Y Chhe Group

គុណភាព​ដែល​អ្នក​តែង​រំពឹង​ទុក ជា​មួយ​និង​ភាព​ជឿ​ទុក​ចិត្ត​ដែល​អ្នក​អាច​ជឿ​ជាក់​បាន

ចាប់ផ្តើមពីអាជីវកម្មជាលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងបានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍក្រុមហ៊ុន ទៅជា “អ៊ី ឆែ គ្រុប” នៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារសំណង់ជាច្រើន ទៅកាន់ក្រុមហ៊ុនសាងសង់ និងគម្រោងសាងសង់នានា ដូចជា សណ្ណាគារ អគារការិយាល័យធ្វើការ ខន់ដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និង បុរីជាដើម។

ក្រុមហ៊ុនយើងខ្ញុំ មិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប៉ុណ្ណោះទេ យើងក៏យកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើងផងដែរ។ ក្រុមហ៊ុន ខិតខំប្រឹងប្រែងឈានទៅមុខ ដល់ចំនុចកំពូលនៃស្តង់ដាពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍន៍លើវិស័យធនធានមនុស្សឱ្យកាន់តែមានភាព រីកចម្រើនថែមទៀត។

ប្រវត្តិ​ក្រុមហ៊ុន

  1. ឆ្នាំ២០១៩ ប្តូរទីតាំងមកកាន់អគារពាណិជ្ជកម្ម ធី ខេ សេនត្រលស្ថិតក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ
  2. ២០១៧ខួប ១៥ ឆ្នាំនៃការបង្កើតអាជីវកម្មនិង ការបម្រើក្នុងវិស័យសំណង់នៅកម្ពុជា
  3. ២០១៦បង្កើតឡូហ្គោក្រុមហ៊ុនថ្មី ពាក្យស្លោកថ្មី និងវេបសាយថ្មី។
  4. ២០១២បង្កើតក្រុមហ៊ុន អ៊ី​ ឆែ គ្រុប លីមីតធីត។
  5. ២០១០ចាប់​ផ្តើម​លក់​ចែក​ចាយ ស៊ីម៉ងត៍​យុថ្កា ដែល​ជា​ស៊ីម៉ងត៍​មាន​ឈ្មោះ​ល្បី​មួយ ទទួល​បាន​ការ​បញ្ជាក់​ចូល​ជា​​ស្តង់​ដារ​អាមេរិក​ ASTM C150
  6. ២០០៥បាន​ចាប់​ផ្តើម​លក់​ចែក​ចាយ ប្រភេទ​ឥដ្ឋ​ការ៉ូ​សេរ៉ាមិច និងប្រភេទ​សម្ភារៈ​បន្ទប់​ទឹក រួម​មាន បង្គន់ ក្បាល​រ៉ូប៊ីណេបន្ទប់​ទឹក បាញ័រ និង ទូ​សូណា​ជា​ដើម
  7. ២០០២បង្កើតក្រុមហ៊ុននាំចេញនិងនាំចូល អ៊ី ឆែ លីមីតធីត។
  8. ១៩៩២បាន​ពង្រីក​ពី​ហាង​អាជីវកម្ម​ខ្នាត​តូច​ ​ទៅ​ជា​អ្នក​លក់រាយ ប្រភេទ​ដែក​ចំរុះ និង សម្ភារៈ​សំណង់​ផ្សេងៗ​
  9. ១៩៨៦ចាប់​ផ្តើម​ពី​ការ​បើក​ហាង​អាជីវកម្ម​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​លក់​គ្រឿង​ដែក​បន្តិច​បន្តួច និង លួស​ចំណង

ទស្សនៈវិស័យ

ទស្សនៈវិស័យ​របស់​យើង​គឺ​ចង់​ក្លាយ​ជា​ដៃ​គូរ​ទី​មួយ​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា។

បេសកកម្ម

ប្រឌិតភាព​និង​និរន្តរភាព​លើ​គ្រប់​វិស័យ​របស់​ក្រុមហ៊ុន​ គឺ​ជា​កត្តា​រួម​ចំណែក​មួយ​សំរាប់​ការ​អភិវឌ្ឍន៍​ជាតិ ទន្ទឹម​នឹង​នេះ​យើង​ខ្ញុំ​នឹង​ផ្តល់​ជូន​ផលិតផល​ទាន់​សម័យ​គ្រប់​ប្រភេទ​ដែល​មាន​គុណភាព​ល្អ​ និង តម្លៃ​សមរម្យ។


quality

ការ​ប្តេជ្ញាចិត្ត​លើ​គុណភាព

យើង​ជឿ​ជាក់​ថា​គ្រប់​អតិថិជន​ទាំង​អស់​សាក​សម​នឹង​ទទួល​យក​នូវ​ទំនិញ​ដែល​មាន​គុណភាព​ល្អ​ជា​មួយ​និង​តម្លៃ​សមរម្យ

service

សេវាកម្ម​រហ័ស​ទាន់​ចិត្ត

យើង​ខ្ញុំ​ខិត​ខំ​ផ្តល់​ការ​ផ្គត់​ផ្គង់​យ៉ាង​ល្អ​បំផុត​ទៅ​កាន់​អតិថិជន​របស់​យើង​ដោយ​សេវាកម្ម​ដឹក​ជញ្ជូន​ឆាប់​រហ័ស​និង​មាន​ទំ​នុក​ចិត្ត

satisfaction

ផ្តោត​លើ​ការ​បំពេញ​ចិត្ត​អតិថិជន

យើង​ខ្ញុំ​បាន​ផ្តោត​សំ​ខាន់​លើ​សេវា​បម្រើ​អតិថិជន ដើម្បី​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អតិថិជន​នីមួយៗ

តម្លៃ​ស្នូល

ដើម្បី​ធ្វើ​អោយ​ទស្សនៈវិស័យ​និង​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន​យើង​ខ្ញុំ​ពឹង​ផ្អែក​ទៅ​លើ​ស្នូល​ទាំង​ប្រាំ​មួយ​គឺៈ

សុចរិតភាព

វិន័យល្អ

គុណធម៌

ភាព​ទាន់សម័យ

ការសហការគ្នា

ការអភិវឌ្ឍ

ពាក្យ​ស្លោក

កសាងអនាគតជាមួយអ្នក


គំរោង​ធំៗ​ដែល​ក្រុមហ៊ុន​បាន​ផ្គត់​ផ្គង់

Hong Kong Land
UCB
The Bridge
Naga World
Mekong View Tower
ING Holdings
De Castle
Bodaiju
Axis Residences
bv
jc
sky
ich
Parkson
lion
flora

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ