
ក្រុមហ៊ុន អ៊ី ឆែ គ្រុប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អតិថិជន ដៃគូរអាជីវកម្ម និងបុគ្គលិក-កម្មករ ទាំងអស់គ្នា បានជ្រាបថា៖ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ ក្រុមហ៊ុន នៅតែបន្តធ្វើការដូចថ្ងៃធម្មតា ដោយយោងទៅតាមអនុក្រឹត្យលេខ ៥០ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ប្រសើរនេះ ក្រុមហ៊ុន អ៊ី ឆែ គ្រុប សូមឧទ្ទិសដល់ទេវតាឆ្នាំថ្មី ជួយប្រសិទ្ធិពរជ័យជូនដល់ លោក-អ្នក និងក្រុមគ្រួសារ ឲ្យទទួលបាននូវ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍។
រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០