(ភ្នំ​ពេញ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១)៖ អុី ឆែ គ្រុប ដែល​ជាក្រុមហ៊ុន​​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​ធំ​ជាង​គេ​បំផុត​នៅកម្ពុជា​នោះ បាន​បន្ត​កម្មវិធី​ចុះ​ជួយ​សហ​គម​របស់​ខ្លួន តាមរយៈ​ការ​នាំ​យក​អំណោយ​ជា​គ្រឿ​ងឧប​ភោគ​បរិភោគ និង​​ការ​តាបស្ពាយ​ទៅ​ចែកជូន​សិស្ស​ក្រីក្រ​ចំនួន​១៥០​នាក់ ដែល​កំពុង​សិក្សា​នៅ​សា​លា​រៀនខ្មែរចិន ចេង ម៉េង ស្ថិតនៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល កាលពីថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​។

ខណៈ​ដែល​ការ​អភិវឌ្ឍ​ក្មេង​ៗដែល​ជា​ទំពាំង​ស្នង​ឫស្សី ​ជាផ្នែកមួយ​​នៃ​​តម្លៃ​ស្នូល​​របស់​ក្រុមហ៊ុន ​កម្ម​វិធីនេះមាន​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សា​នុសិស្ស​យក​ចិត្ត​ទុក​ដាក់​​លើការ​សិក្សា​របស់​ខ្លួន និង​ជំរុញ​ឲ្យ​ពួក​គេ​ជម្នះ​លើ​ឧបសគ្គ​នានា អំឡុង​ពេល​នៃ​វិបត្តិ​វីរុស​កូវីដ-១៩ ដែល​កំពុង​បន្ត ព្រោះ​ចំណេះ​ដឹង​គឺ​ជា​កូន​សោរដ៏សំខាន់​​សម្រាប់​ពួក​គេ​ក្នុង​ការ​មាន​ជីវិត​ដ៏ល្អ​ប្រសើរ។

ទាក់​ទង​នឹង​កម្ម​វិធី​ចុះ​ជួយ​សហ​គមនេះ លោក ថុង ហេង នា​ផ្នែក​លក់​នៃក្រុមហ៊ុន អ៊ី ឆែ គ្រុប មាន​ប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន​អុី ឆែ គ្រុប យើងយក​ចិត្ត​ទុក​ដាក់​លើ​ការ​​​ជួយ​អភិវឌ្ឍ​យុវ​ជន​ជំនាន់​ក្រោយ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​​ផ្តោត​លើ​ការ​សិក្សា​របស់​ពួក​គេ ខណៈ​ដែលការ​អប់​រំ​គឺ​ជា​ស្ពាន​​មួយ​ដែល​​នាំ​យក​ពួកគេ​ទៅ​កាន់​ជីវិត​ដ៏​ជោគ​ជ័យ​នា​​ថ្ងៃ​អនា​គត​»​។

នា​យក​ផ្នែក​លក់​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «កម្ម​វិធី​នេះ ក៏​ឆ្លុះ​បញ្ចាំង​ពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ដល់​សង្គម​របស់​យើង​ផងដែរ ហើយ​យើង​ចង់ចូលរួម​ចំណែក​តបស្នង​ដល់​សហ​គម​របស់​យើង​វិញ​ចំពោះការ​ចូលរួម​គាំទ្រ​លើ​ផលិត​ផល​របស់​យើង ព្រោះ​បើ​គ្មាន​សហគម​របស់​យើង​ទេ​នោះ ក្រុមហ៊ុន​យើង​ក៏​មិន​អាច​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ដែរ​។ នៅ​ឆ្នាំ​២០២១​នេះ កម្មវិធី​ចុះ​ជួយ​សហ​គម​របស់​យើង នឹង​​មាន​ភាព​មមាញឹក ហើយ​យើង​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​អនុ​វត្ត​តាម​គម្រោង​ដែល​បាន​រៀប​ចំ​ឡើង​រួច​ជា​ស្រេច​របស់យើង​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​យៀន ហេងឡេង នា​យក​សា​លា​រៀន​ខ្មែរ​ចិន ចេង ម៉េង បាន​កោតសរសើរ​ចំពោះ​កម្ម​វិធី​ចុះ​ជួយ​សហ​គម​របស់​អ៊ី ឆែ គ្រុប និង​បានពន្យល់​ថា កម្មវិធី​នេះពិត​ជា​បាន​ជួយ​ដល់​សិស្ស​ក្រីក្រ​ទាន់​ពេល​វេលា និង​ក្នុង​តំបន់​ដែល​ត្រឹម​ត្រូវ​។

នា​យក​សាលា​រូប​នេះ​មាន​ប្រសាសន៍​ថា៖ «អំណោយ​នេះ ពិត​ជា​​ទាន់​ពេល​វេលា​​ក្នុង​គ្រា​ដែលយើង​ត្រូវ​ការ​ជួយ អំឡុង​វិបត្តិ​កូវីដ ១៩​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​អ៊ី ឆែ គ្រុប ចំពោះ​ការ​ប្តេជ្ញា​ចិត្តក្នុង​ការ​ជួយ​គាំទ្រ​ដល់​សហ​គម​យើង ហើយ​ខ្ញុំ​សូម​សម្តែង​ការ​ដឹង​គុណ​ចំពោះ​សកម្ម​ភាព​ក្នុង​គ្រា​ដ៏លំបាក​នេះ​»​​។

លោក​ហេងឡេង បាន​បន្ថែមទៀត​ថា៖ «អំណោយ​នេះ ពិត​ជា​មាន​ន័យ​ចំពោះ​សិស្សានុសិស្ស ដោយ​នេះ​គឺ​ជា​ការលើក​ទឹក​ចិត្ត​មួយ​ផ្នែក​ដល់​ពួក​គេ​ឲ្យ​បន្ត​សិក្សារៀន​សូត្រ និង​ដោះស្រាយ​ឧបស័គ្គ​នានា ដើម្បី​ស្រូប​យក​ចំណេះ​ដឹង និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ចូលរួម​ជួយ​ដល់​សហ​គម​វិញ​នា​ពេល​អនា​គត​»​​។

សម្រាប់​ព័ត៌​មាន​បន្ថែម និង​ប្រម៉ូសិនថ្មី​ៗពីក្រុមហ៊ុន អ៊ី​ឆែ គ្រុប សូមតាម​ដាន​លើ​ទំព័រ Facebook ផ្លូវ​ការតាមរយៈ www.facebook.com/YChheGroup ឬ​ចូល​ទៅកាន់​​គេហ​ទំ​ព័រ៖ www.ychhe.com.kh.


Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

Encouraging study in rural area

អំពី​ក្រុមហ៊ុន អ៊ី ឆែ គ្រុប

ចាប់​ផ្តើម​ពីអាជីវកម្ម​ជាលក្ខខណៈ​គ្រួ​សារតាំង​ពីឆ្នាំ​១៩៨៦ យើង​​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខ​គេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០០២ និង​បាន​​អភិវឌ្ឍ​ទៅ​ជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ​២០១២​។ បច្ចុប្បន្ន ក្រុមហ៊ុន​យើងមាន​ផលិត​ផល​ជាច្រើនដូច​ជា ស៊ីម៉ងត៍យុថ្កា ដែក​ ជា​ដើម ហើយ​ក្រុមហ៊ុន​ធ្វើការ​ផ្គត់ផ្គង់សម្ភារ​សំណង់ជាច្រើន​ទៅកាន់​ក្រុមហ៊ុន​សាងសង់ និង​គម្រោង​សាងសង់នានា ដូច​ជា​សណ្ឋា​គារ អគារ ការិយាល័យ​ធ្វើ​ការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំ​ៗ និងបុរី ជាដើម​។

ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។



ទំនាក់ទំនងព័ត៌មាន៖

លោក​អ៊ិន សុផេង ប្រធានគ្រប់​គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ពត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

អុី ឆែ​ គ្រុ​ប ផ្គ​ត់​ផ្គ​ង់​គ្រឿ​ង​សំ​ណ​ង់

អ៊ី ឆែ គ្រុប ផ្គត់​ផ្គង់​គ្រឿង​សំណង់
ជាន់ទី15 អគា ធីខេសិនត្រល
លេខ159 ផ្លូវ 289 ភូមិ 13
សង្កាត់ បឹងកក់ 1
ខណ្ឌទួលគោក
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ផ្ទះលេខ 143 I ផ្លូវ បេតុង (V13)
សង្កាត់ ទួលសង្កែ
ខណ្ឌ​ទួឫស្សីកែវ រាជធានី​ភ្នំពេញ
023 883 715 | 023 990 960
023 883 716
អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

សូមផ្ញើសារមកយើងខ្ញុំ