ចូលរួមកម្មវិធីប្រកួតស្នាដៃស្ថាបត្យកម្មចំណតឡានក្រុងយើង

ក្រុមហ៊ុន អុី ឆែ គ្រុប បានសហការជាមួយក្រុមហ៊ុន TK Central និង Klatform បានបើកការប្រកាសពីគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែង "ចំណតឡានក្រុងយើង"ដែលផ្តោតសំខាន់លើការស្វែងរកគំនិតដែលមានភាពច្នៃប្រឌិតថ្មីសម្រាប់ចំណតឡានក្រុងថ្មីនៅក្នុងទីក្រុងភ្នំពេញ។

យើងស្វែងរកការរចនាប្រកបដោយភាពច្នៃប្រឌិតដែលមិនត្រឹមតែជាទីចំណតរង់ចាំឡានក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ការចូលរួមសហគមន៍ និងលើកកម្ពស់ដល់ការប្រើប្រាស់ការធ្វើដំណើរសាធារណៈផងដែរ។ បេក្ខជនត្រូវពិចារណាទៅលើគិតស្រមៃមើលចំណតឡានក្រុងដែលមានការតភ្ជាប់នៅក្នុងទីក្រុងនិងការប្រមូលផ្តុំនៅក្នងសហគមន៍។.

ទាញយកខិត្តប័ណ្ណ
ចំណតឡានក្រុងយើង

ទិដ្ឋភាពទូទៅ

ការដឹកជញ្ជូនសាធារណៈនៅក្នុងរាជធានីភ្នំពេញនៅមិនទាន់ទំនើបទាន់សម័យនៅឡើយដែលនេះជាឱកាសសម្រាប់ស្ថាបត្យករ ក្នុងការកែលម្អឲ្យកាន់តែប្រសើរឡើងនូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់រថយន្តក្រុងជំនាន់ថ្មី ។ ដោយបណ្តាញផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញមានភាពបត់បែន ខ្វាត់ខ្វែងច្រើន ដែលធ្វើឲ្យការច្នៃប្រឌិតថ្មីតែងតែប្រឈម ជាមួយនឹងភាពស្មុគ្រស្មាញ ដូច្នេះ ទើបយើងលើកទឹកចិត្តដល់ការបង្កើតគំនិតថ្មីដើម្បីជួយពង្រឹងប្រសិទ្ធភាពនៃ ប្រព័ន្ធដឹកជញ្ជូនសាធារណ:នៅក្នុងរាជធានីភ្នំពេញ ។

តើ​គម្រោង​នេះ​អាច​ប្រើ​ជា​គំរូ​ដែល​អាច​ដាក់ប្រើប្រាស់នៅ​ទូទាំង​ទីក្រុង​បាន​ឬទេ ? ឬ​គ្រាន់​តែ​ជា​ការ​សិក្សាពីគ្រឿងបង្គុំនៃស្ថាប្យកម្មតែប៉ុណ្ណោះ?នេះប្រហែលគ្រាន់តែជាការរចនាសម្រាប់ទីតាំងជាក់លាក់ណាមួយ ដែលមិនអាចយកទៅដាក់ប្រើប្រាស់នៅទីតាំងផ្សេងដទៃទៀតនោះទេ។យើងលើកទឹកចិត្តដល់បេក្ខជន ឱ្យចូលរួមការ ប្រកួតប្រជែងនេះដោយរចនាទៅតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួននិងខុសពីមុនដោយមានការរួមបញ្ចូលជាមួយនឹងមុខងារថ្មីៗ។

ភាពច្នៃប្រឌិត

យើងស្វែងរកការរចនាដែលប្លែកពីការរចនានៃទម្រង់ចំណតឡានក្រុងដែលយើងធ្លាប់បានឃើញពីមុន។ដោយពិចារណាទៅលើការប្រើប្រាស់​គ្រឿងបង្គុំនិងទម្រង់រូបរាងរបស់ចំណតឡានក្រុងដែលអាចបង្កើតបានជាទីចាប់អារម្មណ៍នៃទីក្រុងដ៏ទំនើប ។

ពហុមុខងារ

តើចំណតឡានក្រុងអាចប្រែក្លាយទៅជាអ្វីដែលលើសពីគ្រាន់តែជាទីចំណតរង់ចាំឡានក្រុងបានដែរទេ?ពិចារណាទៅលើការរចនាដែលរួមបញ្ចូលមុខងារបន្ថែម។

ការតភ្ជាប់

តើចំណតឡានក្រុងអាចមានការទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលនៅជុំវិញនោះបានដែរឬទេ?ការរចនាត្រូវគិតពីបៀបថ្មីដែលអាចបង្កើតទំនាក់ទំនងនិងការរួមបញ្ចូលពីចំណតរថយន្តក្រុងមួយទៅនឹងគោលដៅចុងក្រោយដើម្បីលើកកម្ពស់ការបម្លាស់ទីនិងភាពចល័តនៅក្នុងទីក្រុង។

ការប្រកួតនេះនឹងផ្តោតលើចំណតរថយន្តក្រុងនៅតាមខ្សែទី 01 (ពណ៌បៃតង) នៃប្រព័ន្ធខ្សែចំណតរបស់រថយន្តនៅក្នុងក្រុងភ្នំពេញ។បេក្ខជនអាចជ្រើសរើសស្ថានីយ៍ឡានក្រុងតាមបណ្ដោយខ្សែនេះដោយមិនកំណត់ទៅលើចំនួនសម្រាប់ការសិក្សាគម្រោង។

ចំណតឡានក្រុងយើង

ស្វែងយល់ពីរបៀប
ដាក់ពាក្យ

លក្ខខណ្ឌនៃការដាក់ពាក្យ
  • ការប្រកួតប្រជែងនេះគឺទទួលពាក្យចុះឈ្មោះទៅលើការដាក់ស្នើបុគ្គលតែប៉ុណ្ណោះ។ការបង្កើតក្រុមមិនត្រូវបានទទួលយកទេ។
  • ដើម្បីមានសិទ្ធិចូលរួមបេក្ខជនត្រូវតែបច្ចុប្បន្នជានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យ ឬ វិទ្យាស្ថានក្នុងរាជធានី ភ្នំពេញ។
  • ស្ថាបត្យករ អ្នករៀបចំផែនការទីក្រុង និងអ្នករចនា ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។
  • ការងារទាំងអស់ត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ និងជាប្រភពដើមដោយមិនមានបញ្ហារក្សាសិទ្ធិ។

ពេលវេលានៃកម្មវិធី
  • ការបើកទទួលពាក្យចុះឈ្មោះ

  • ការដាក់ពាក្យ “សំណើគម្រោងរចនា”

  • គណៈកម្មការត្រួតពិនិត្យកិច្ចការរបស់បេក្ខជន

  • ការ​ប្រកាស​បេក្ខជនជាប់វគ្គជម្រុះជុំទី១

  • ថ្ងៃផុតកំណត់នៃការដាក់"ម៉ាកែត"ជុំទី២

  • ការធ្វើបទបង្ហាញទៅកាន់គណ:មេប្រយោគ

  • ការបោះឆ្នោតជាសាធារណៈ និងការតាំងពិព័រណ៍

  • ថ្ងៃប្រកាសពានរង្វាន់ជ័យលាភី

Timelines.
កាលបរិច្ឆេទរិច្ឆេទ
  • ថ្ងៃទី ២២ ខែ មេសា ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤

  • ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៤

  • ថ្ងៃទី​ ១៦ ឧសភា ២០២៤ - ដល់ថ្ងៃទី​ ២៣ ឧសភា ២០២៤

  • ថ្ងៃទី ២៤ ឧសភា  ២០២៤

  • ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ  ២០២៤

  • ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤

  • ថ្ងៃទី ២២​ ខែមិថុនា ឆ្នាំ  ២០២៤ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ  ២០២៤

  • ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤

ចំណតឡានក្រុងយើងយើង

ពានរង្វាន់ ជ័យលាភី

លក្ខណវិនិច្ឆ័យលើស្នាដៃផ្អែកលើ ភាពច្នៃប្រឌិត ការថ្លឹងថ្លែងលើបរិបទ មុខងារនៃការប្រើប្រាស់ ការបង្ហាញពីស្ថាបត្យកម្ម ការធ្វើបទបង្ហាញ និងគុណភាពម៉ាកែត។ បេក្ខជនដែលជាប់វគ្គជម្រុះនឹងត្រូវភ្ជាប់យក “សំណើរគម្រោងរចនាថ្មី” ជាមួយនឹង “ម៉ាកែត” របស់ខ្លួនសម្រាប់ដាក់បង្ហាញនៅថ្ងៃតាំងពិព័រណ៍។

ជ័យលាភីលេខ ១​

● ទទួលបានថវិកាចំនួន ០៣ លានរៀល
● ពានរង្វាន់គ្រីស្តាល់
● ប័ណ្ណសរសើរ

ជ័យលាភីលេខ ២​

● ទទួលបានថវិកាចំនួន ០២ លានរៀល
● ពានរង្វាន់ប្រាក់
● ប័ណ្ណសរសើរ

ជ័យលាភីលេខ ៣

● ទទួលបានថវិកាចំនួន ១ លានរៀល
● ពានរង្វាន់សំរិទ្ធ
● ប័ណ្ណសរសើរ

ជ័យលាភីលេខ ៤-៦

● ទទួលបានថវិកាចំនួន ៥ សែន រៀល
● ប័ណ្ណសរសើរ

ចំណតឡានក្រុងយើង

ដាក់ពាក្យចូលរួមកម្មវិធី ចំណតឡានក្រុងយើង ឥឡូវ​នេះ

application form