ចូលរួមកម្មវិធីប្រកួតស្នាដៃស្ថាបត្យកម្មអនាគតនៃផ្សារយើង ២.០


ក្រុមហ៊ុន Y CHHE GROUP ចាប់ផ្តើមបើកដំណើរការកម្មវិធី​"អនាគតនៃផ្សារយើង ២.០"​ដែលផ្តោតសំខាន់លើការស្វែងរកគំនិតដែលមានភាពច្នៃប្រឌិតថ្មីទាក់ទងនឹងការបង្កើតផ្សារនៅជាប់មាត់ទឹកនាមាត់ទន្លេនៃរាជធានីភ្នំពេញ។

ទាញយកខិត្តប័ណ្ណ
អនាគតនៃផ្សារយើង ២.០

ទិដ្ឋភាពទូទៅ

នៅក្នុងប្រទេសកម្ពុជា ផ្សារគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃតាំងពីយូរយារណាស់មកហើយ។ផ្សារភាគច្រើនស្ថិតនៅតាមទីជនបទនិងតាមបណ្តោយដងផ្លូវក្នុងទីក្រុងដែលមានភាពអ៊ូអរនិងមានច្រើនទម្រង់​ដូចជាផ្សារត្រី ផ្សាររាត្រី និងទីផ្សារលើទឹកជាដើម។ អស់ជាច្រើនសតវត្សមកហើយ ផ្សារបានក្លាយជាផ្នែកដ៏សំខាន់នៃ​សេដ្ឋកិច្ចនិងជានិមិត្តរូបនៃវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសដែលសកម្មភាពខ្លះត្រូវបានបង្ហាញតាម​ប្រាសាទ​បុរាណ។

ផ្សារ​ក្នុង​ប្រទេស​កម្ពុជាគឺតែងតែមាន​ភាព​រស់​រវើកជានិច្ច តាមរយ:ការរូមបញ្ចូលគ្នានៃទិដ្ឋភាព សំឡេង និង​ក្លិន។ ផ្សារក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច។ដោយសារតែប្រឈមមុខនឹងបញ្ហាពីកំណើននៃហាងទំនិញនិងផ្សារទំនើបក៏ដូចជាការកើនឡើងនៃការប្រកួតប្រជែងពីទម្រង់ពាណិជ្ជកម្មឌីជីថល​ដែលជាកត្តាធ្វើអោយមានចម្ងល់ថា តើ​ផ្សារនឹងដើរ​តួនាទី​ជាអ្វី​នៅថ្ងៃអនាគត?​នា​ពេល​បច្ចុប្បន្ន ទីក្រុងជាច្រើននៅជុំវិញពិភពលោកកំពុងវិនិយោគលើផ្សាររបស់ពួកគេដោយពួកគេដឹងច្បាស់អំពីតួនាទីដ៏សំខាន់ដែលផ្សារមាននៅក្នុងសេដ្ឋកិច្ចនិងមនុស្សនៅក្នុងទីក្រុង។ពីផ្សារកសិកររហូតដល់ផ្សារក្រមួន កន្លែងប្រមូលផ្តុំដ៏រស់រវើកទាំងនេះកំពុងបន្ថែមលក្ខណៈពិសេសដល់ទីក្រុងនិងផ្តល់ឱកាសសម្រាប់មនុស្សក្នុងការជួបជុំគ្នានិងភ្ជាប់ទំនាក់ទំនង។

អនាគតនៃផ្សារយើង ២.០

តើ​ផ្សារ​នៅ​ទីក្រុង​ភ្នំពេញ​នឹង​មាន​តួនាទី​
យ៉ាង​ណានៅក្នុងសតវត្ស​រ៍ទី ២១​ ?

ផ្សារ​នេះ​នឹង​មាន​ទីតាំង​នៅ​មាត់ទន្លេ​នៃ​រាជធានី​ភ្នំពេញទល់មុខ​ផ្សារ​រាត្រីនិង​កន្លែង​បោះចោល​ថ្ម​ពី​ផ្សារ​ចាស់ ដែលជា​ទីតាំង​សំខាន់​សាកសមសម្រាប់អ្នកក្នុងស្រុក និង​ភ្ញៀវ​ទេសចរ​។

មើលទីតាំង
ភាពរស់រវើកនៃទីក្រុង

● បង្កើនតម្លៃសង្គមនិងវប្បធម៌ដល់ទីក្រុងភ្នំពេញ។
● តួនាទីរបស់ផ្សារគឺដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងសម្របសម្រួលអន្តរកម្មរវាងក្រុមមនុស្សផ្សេងៗគ្នា។

ភាពសម្របខ្លួនតាមអាកាសធាតុនិងភាពរឹងមាំ

● ភាពសម្របខ្លួនតាមអាកាសធាតុនិងភាពរឹងមាំ។
● ឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
● ការប្រើប្រាស់សម្ភារៈនិងប្រព័ន្ធសមស្រប។

និរន្តរភាព

● ការប្រើប្រាស់សម្ភារៈនិងប្រព័ន្ធដែលកាត់បន្ថយកាកសំណល់និងការបំពុល។
● ផលប៉ះពាល់សង្គមនៃផ្សារលើសហគមន៍មូលដ្ឋាន។
● ផ្តល់អាទិភាពដល់ការប្រើប្រាស់ធនធានក្នុងស្រុក លើកកម្ពស់សមធម៌សង្គម និងគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន។

អនាគតនៃផ្សារយើង ២.០

ស្វែងយល់ពីរបៀប
ដាក់ពាក្យខាងក្រោមនេះ

លក្ខខណ្ឌនៃការចូលរួម
  • ដើម្បីមានសិទ្ធិក្នុងការចូលរូម អ្នកចូលរួមត្រូវជានិស្សិតដែលកំពុងសិក្សានៅទីក្រុងភ្នំពេញ។
  • ស្ថាបត្យករ អ្នករៀបចំផែនការទីក្រុង និងអ្នករចនាត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។
  • ក្រុមនីមួយៗត្រូវមានសមាជិកចន្លោះពី ៣ ទៅ ៥ នាក់។
  • ក្រុមនីមួយៗត្រូវមានសមាជិកជាបុរស ឬនារីយ៉ាងតិចម្នាក់។
  • ការងារទាំងអស់ត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ និងជាប្រភពដើមដោយមិនមានបញ្ហារក្សាសិទ្ធិ។

កម្មវិធី
  • ការបើកទទួលពាក្យចុះឈ្មោះ

  • ការដាក់ពាក្យ"សំណើរគម្រោងរចនាថ្មី"

  • គណៈកម្មការត្រួតពិនិត្យកិច្ចការរបស់បេក្ខជន

  • ប្រកាសបេក្ខជនដែលជាប់ទៅវគ្គបន្ត

  • បេក្ខជនត្រូវប្រគល់"ម៉ាកែត"របស់ខ្លួន

  • ការបោះឆ្នោតចំពោះកិច្ចការក្រុមនីមួយៗពីសាធារណៈជន

  • ការបង្ហាញអំពីក្រុមទទួលបានពានរង្វាន់

Timelines.
កាលបរិច្ឆេទ
  • ០៣ ខែមេសា ដល់ ០៨ ឧសភា ២០២៣

  • ២៦ ខែមិថុនា ២០២៣

  • ២៧ ខែមិថុនា - ១១ ខែកក្កដា ឆ្នាំ ២០២៣

  • ១៥ កក្កដា ២០២៣

  • ០៧ ខែសីហា ២០២៣

  • ១៤ សីហា ដល់ ១៩ សីហា ២០២៣

  • ២៦ ខែសីហា ២០២៣

អនាគតនៃផ្សារយើង ២.០

ពានរង្វាន់ ជ័យលាភីទាំង០៣

គណ:កម្មការដែលមានបទពិសោធន៍របស់យើងនឹងធ្វើការដាក់ពិន្ទុលើការដាក់ពាក្យ"សំណើរគម្រោងរចនាថ្មី" ដោយផ្អែកលើភាពទាក់ទាញនៃផ្សារ ការស្របខ្លួននឹងការប្រែប្រួលអាកាសធាតុ ភាពធន់រឹងមាំ និងនិរន្តរភាព។ ក្រុមដែលជាប់ក្នុងវគ្គដំបូងទាំង ៥​ ក្រុមនឹងត្រូវបានជូនដំណឹងសម្រាប់ការធ្វើម៉ាកែតចុងក្រោយ។

ជ័យលាភីលេខ១

●សាច់ប្រាក់សុទ្ធចំនួន ៤លានរៀល
●ពានរង្វាន់គ្រីស្តាល់
●ប័ណ្ណសរសើរ

ជ័យលាភីលេខ២

●ពានរង្វាន់ប្រាក់
●ប័ណ្ណសរសើរ

ជ័យលាភីលេខ៣

●ពានរង្វាន់សំរិទ្ទ
●ប័ណ្ណសរសើរ

អនាគតនៃផ្សារយើង ២.០

ដាក់ពាក្យចូលរួមកម្មវិធី
អនាគតនៃផ្សារយើង២.០​ឥឡូវ​នេះ

ទម្រង់ពាក្យស្នើសុំ

បំពេញទម្រង់ឌីជីថលតាមរយៈតំណខាងលើហើយផ្ញើទៅកាន់​ marketing@ychhe.com.kh

រាល់ចម្ងល់ផ្សេងៗសូមទំនាក់ទំនង៖ 078 888 425 / 077 833 343