នាព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអ៊ី ឆែ គ្រុប និងរដ្ឋបាលស្រុកថ្ពង បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាឆាន់និងសមិទិ្ធផលនានានៅក្នុងវត្តឧត្តមគិរីព្រឹក្សា ដែលមានទីតាំងស្ថិតនៅ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាឆាន់និងសមិទិ្ធផលនានានៅក្នុងវត្តឧត្តមគិរីព្រឹក្សាដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអ៊ី ឆែ គ្រុប និងរដ្ឋបាលស្រុកថ្ពង បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាឆាន់និងសមិទិ្ធផលនានានៅក្នុងវត្តឧត្តមគិរីព្រឹក្សា ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់កែងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនអុី ឆែ គ្រុប និងលោកអភិបាល នៃគណៈអភិបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រុមហ៊ុនអ៊ី ឆែគ្រុបពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលបានរួមចំណែកក្នុងការសាងសង់សាលាឆាន់ថ្មីដល់វត្តឧត្តមគិរីព្រឹក្សាក្នុងគោលបំណងដើម្បីជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ ដែលជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនានិងជាប្រយោជន៍ដល់សង្គមជាតិ។ លើសពីនេះយើងក៏បានចែកអំណោយសប្បុរសធម៌ជូនដល់ជនចាស់ជរានិងសិស្សានុសិស្សរស់នៅក្នុងតំបន់នោះប្រមាណជាង៤០០នាក់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះការខ្វះខាតឲ្យមានភាពប្រសើរឡើងផងដែរ។ អំណោយដែលផ្តល់ជូនមានដូចជាសម្ភារប្រើប្រាស់ (មុង ភួយកន្ទេល ក្រមា សារុង) សម្ភារសិក្សា (កាបូបស្ពាយ សៀវភៅ ក្តារឈ្នួន ប៊ិច ខ្មៅដៃ)និងគ្រឿងឧបភោគបរិភោគ (មី ត្រីខកំប៉ុង ទឹកផ្លែឈើ និងទឹកសុទ្ធ)។
យើងខ្ញុំក៏សូមថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកថ្ពងខេត្តកំពង់ស្ពឺ ដែលបានអនុញ្ញាត និងជួយសម្រួលដល់ការរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅបានយ៉ាងរលូននិងជោគជ័យ។
ក្រុមហ៊ុន អ៊ី ឆែ គ្រុបកសាងអនាគតជាមួយអ្នក!