និស្សិតសាកលវិទ្យាល័យផារ៉ាហ្គនទទួលបានពានរង្វាន់មេដាយមាស ក្នុងការប្រកួត “ចំណតឡានក្រុងយើង”

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Y Chhe Group បានសហការជាមួយ TK Central, Klatform និង AxTe ដើម្បីបញ្ចប់ការប្រកួតប្រជែងស្នាលដៃ "ចំណតឡានក្រុងរបស់យើង" ដោយជោគជ័យ។

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមហ៊ុន Y Chhe Group បានសហការជាមួយ TK Central, Klatform និង AxTe ដើម្បីបញ្ចប់ការប្រកួតប្រជែងស្នាលដៃ "ចំណតឡានក្រុងរបស់យើង" ដោយជោគជ័យ។ ការប្រកួតប្រជែងនេះ បានផ្តល់ឱកាសដល់​សិស្សនិស្សិតមកពីទូទាំងប្រទេសកម្ពុជា ឱ្យពិចារណា និងគិត ទៅលើការរចនាចំណតឡានក្រុងដែលមានការតភ្ជាប់នៅក្នុងទីក្រុងនិងការប្រមូលផ្តុំនៅក្នងសហគមន៍។ ដោយមានការដាក់ពាក្យចូលរួម​ពីសិស្សនិស្សិតចំនួន៥៦នាក់មកពីសាកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេសកម្ពុជា។ការប្រកួតប្រជែងស្នាលដៃនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជននិងអ្នកជំនាញនៅក្នុងវិស័យរចនាស្ថាបត្យកម្មផងដែរ។

ការប្រកួតប្រជែងនេះបានដំណើរការចាប់ពីថ្ងៃទី ២២ ខែ មេសា ដល់ថ្ងៃទី ១៣​ ខែកក្កដា ឆ្នាំ ២០២៤ ដែលបាន រំលេចនូវគំនិតច្នៃប្រឌិតជាច្រើន ដោយបង្ហាញពីចំណុចចាប់ផ្តើមនៃការរចនាដ៏ទំនើប រហូតដល់ដំណោះស្រាយ បញ្ហាជាក់ស្តែង ដែលកើតមាននៅក្នុងទីក្រុងភ្នំពេញផងដែរ។ បន្ទាប់ពីដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់ និងយកចិត្ត ទុកដាក់ រួមទាំងការតាំងពិព័រណ៍ និងការធ្វើបទបង្ហាញរបស់បេក្ខជន គណៈមេប្រយោគ បានសម្រេចជ្រើសយក បេក្ខជន លោក កាំង ថាណារ័ត្ន ជាម្ចាស់រង្វាន់ជ័យលាភីលេខ ០១ នៅក្នុងការប្រកួតប្រជែងនេះផងដែរ។ គំនិតររបស់់់គាត់មានភាពលេចធ្លោនិងបានបង្ហាញពីការឆ្លើយតបទៅនឹងកត្តាសំខាន់ៗនៅក្នុងគម្រោងការងារ និងបានផ្តល់ការបកស្រាយអំពីកត្តាសំខាន់ៗចំនួន ៣ចំណុច ដូចជា៖ ភាពច្នៃប្រឌិត ពហុមុខងារ និងការតភ្ជាប់។ យើងយល់ឃើញថាគម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើងដោយការគិតគូរបានយ៉ាងល្អិតល្អន់និងបាន​ប្រើ​ប្រាស់ ឯកសារ​យោង​យ៉ាង​ល្អ ដែលជាចំនុច​ធ្វើឲ្យគម្រោងនេះ មានភាពលេចធ្លោ និងធ្វើអោយទទួលបានលទ្ធផលជោគជ័យ នៅក្នុងកម្មវិធីនេះ។

ការប្រកួតប្រជែងស្នាលដៃ'ចំណតឡានក្រុងយើង​ជា​វេទិកា​សម្រាប់​ស្ថាបត្យករនិង​អ្នក​រចនា​វ័យក្មេង​ដើម្បីបំផុស​គំនិត​ដែល​អាច​អាចធ្វើអោយមានការកែប្រែនិងអភិវឌ្ឍ​ទេសភាព​ទីក្រុង​ភ្នំពេញនិងសហគមន៍ផ្សេងៗ។ ជ័យលាភីរបស់លោកថាណារ័ត្នមិនត្រឹមតែបង្ហាញពីទេពកោសល្យនិងភាពច្នៃប្រឌិតបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសក្តានុពលនៃទស្សនវិស័យថ្មីៗដើម្បីជំរុញអោយមានការបង្កើតនូវគំនិតថ្មីៗដែលអាចជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុងនៅពេលអនាគតផងដែរ។

ជាចុងក្រោយនេះ យើងសូមចូលរួមអបអរសាទរចំពោះលោក កាំង ថាណារ័ត្ន​ និងអ្នកចូលរួមទាំងអស់ សម្រាប់ ការរួមចំណែកដ៏វិសេសវិសាល ក្នុងការរចនាស្ថបត្យកម្មថ្មីនៅទីក្រុងភ្នំពេញនេះ។

អត្ថបទផ្សេងៗ