ការបរិច្ចាគឈាម សង្គ្រោះជីវិត​ របស់​ ក្រុមហ៊ុន អុី​ ឆែ គ្រុប​

កាលពីថ្ងៃច័ន្ទ ទី ១៤ ខែ មីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនអុី ឆែ គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមទស្សនទាន «ផុ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះខាតឈាមនិងចែករំលែកក្តីស្រឡាញ់ទៅដល់ជនរងគ្រោះ ព្រមទាំងអ្នកជំងឺមានតម្រូវការឈាម។

សកម្ម​ភាព​បរិច្ចាគ​ឈាមនេះត្រូវបានរៀបចំឡើងនៅ​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុមហ៊ុន អុី ឆែ គ្រុប ​នៅ​​អគារ ធី ខេ សេនត្រល ស្ថិតក្នុង​ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ​។គោលបំណងនៃសកម្មភាពមនុស្សធម៌នេះគឺដើម្បីជួយ​កាត់​បន្ថយបញ្ហា​ប្រឈម​នានានិង​ការ​ខ្វះ​ខាត​ឈាម​ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាមដើម្បីជាការបំផុសការ​យល់ដឹង​ដល់​បុគ្គលគ្រប់រូបឲ្យ​ចូលរួម​បរិច្ចាគ​ឈាមដោយស្របទៅតាមគុណតម្លៃស្នូលរបស់យើងគឺដើរតួជាពលរដ្ឋល្អម្នាក់ដែលប្រកបទៅដោយមេត្តាធម៌ការចូលរួមក្នុងសកម្មភាពមនុស្សធម៌និងការរួមចំណែកដល់ការយល់ដឹងអំពីទំនួលខុសត្រូវសម្រាប់សង្គម។

អត្ថបទផ្សេងៗ