និស្សិតសាកលវិទ្យាល័យន័រតុនឈ្នះពានរង្វាន់មេដៃមាសក្នុង "កម្មវិធីលំនៅឋានយើង នៅឆ្នាំ២០៣០"

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអ៊ី ឆែ គ្រុប បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរ ជូនបេក្ខជន-បេក្ខនារីជ័យលាភីទាំង០៦ ដែលចូលរួមប្រកួតប្រជែងស្នាដៃក្នុង "កម្មវិធីលំនៅឋានយើងនៅ ឆ្នាំ២០៣០" ។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអ៊ី ឆែ គ្រុប បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរ ជូនបេក្ខជន-បេក្ខនារីជ័យលាភីទាំង០៦ ដែលចូលរួមប្រកួតប្រជែងស្នាដៃក្នុង "កម្មវិធីលំនៅឋានយើងនៅ ឆ្នាំ២០៣០" ជាកម្មវិធីដែលបើកឱកាសដល់យុវនិស្សិតស្ថាបត្យកម្ម ចូលរួមប្រកួតប្រជែងជាមួយនឹង គំនិតច្នៃប្រឌិតថ្មីក្នុងការប្រមើលមើលទៅលើការរចនាលំនៅឋានដែលអាចសម្របខ្លួនទៅនឹងក កម្មវិធីនេះត្រូវបានចូលរួមដោយក្រុមហ៊ុន Parbury Investment ក្រុមហ៊ុន The Idea និងក្រុមហ៊ុន CBRE Cambodia ជាដៃគូរសហការដ៏ពិសេស ដែលបានធ្វើឲ្យកម្មវិធីនេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរដែលជាការឆ្លើយតបពីសំណាក់សាធារណៈជនដែល បានចូលរួមផ្ទាល់ និងនៅក្នុងបណ្តាញសង្គមផងដែរ។

កម្មវិធីនេះបានដំណើរការចាប់ពីថ្ងៃទី១៧ខែមករា រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ដោយមានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យជំនាញស្ថាបត្យកម្មនៅកម្ពុជាជាច្រើនរួមមានសាកលវិទ្យាល័យន័រតុនសាកលវិទ្យាល័យលីមកុកវីង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។   

អ្នកស្រីតែ វង្សគីមនាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៃក្រុមហ៊ុន អ៊ី ឆែ គ្រុប បានមានប្រសាសន៍ថា “គោលបំណងនៃការរៀបចំកម្មវីធីនេះឡើងគឺដើម្បីជាឆ្លើយតបទៅនឹងគុណតម្លៃស្នូលរបស់ក្រុមហ៊ុនអុីឆែ គ្រុប គឺ "ភាពទាន់សម័យ និងការអភិវឌ្ឍ" ក៏ដូចជាការផ្តល់ឱកាស និងលើកទឹកចិត្តប្អូនៗយុវនិស្សិតដែលមានទេពកោសល្យឲ្យបានបញ្ចេញសមត្ថភាពនិងចូលរួមឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ខ្លួនទៅលើបទពិសោធន៍ដែលធ្លាប់បានសិក្សាកន្លងមក និងប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីអនុវត្តលើការរចនាលំនៅឋានកម្ពុជានៅថ្ងៃអនាគត។ ហើយយើងក៏សង្ឃឹមថាការចូលរួមនេះនឹងអាចក្លាយជាចំណែកក្នុងការលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់យើងក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គមនិងបរិស្ថានដែលពាក់ព័ន្ធផងដែរ។”

ដោយមានការដាក់ពាក្យចូលរួម​សរុបចំនួន​៣៦ក្រុម គណៈប្រយោគបានសម្រេចជ្រើសយកបេក្ខជនដែលជានិស្សិតនៃសាកលវិទ្យាល័យន័រតុន​ ដែលមានឈ្មោះក្រុមថា “The Infinite”  ក្នុងនោះរួមមានប្អូនស្រីហន សៀវមុី ប្អូនប្រុសតាំង សេងហេង ប្អូនប្រុសញឹបសិលឬទ្ធី និងប្អូនប្រុសផៃ សុបញ្ញា  ជាម្ចាស់រង្វាន់ជ័យលាភីលេខ០១។

លោក Tobias Griffiths គណៈមេប្រយោគរបស់កម្មវិធីលំនៅឋានយើងឆ្នាំ២០៣០ ដែលជានាយកផ្នែករចនានៃក្រុមហ៊ុន Alexander Te Studio បានមានប្រសាសន៍ថា៖ ក្រុម “The Infinite” បានបង្ហាញពីការឆ្លើយតបទៅនឹងកត្តាសំខាន់ៗនៅក្នុងកិច្ចការគម្រោង ហើយទទួលបានពិន្ទុខ្ពស់បំផុតទៅលើការបកស្រាយអំពីកត្តាសំខាន់ៗពីរចំនុចដូចជា៖ កត្តាបរិស្ថាន និងការឆ្លើយតបទៅនឹងបរិបទសង្គម។ យើងឃើញថាគម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើងជាមួយភាព​ស៊ីសង្វាក់​គ្នា និងបាន​ប្រើ​ប្រាស់ឯកសារ​យោង​យ៉ាង​ល្អ ដែលជាចំនុច​ដែលធ្វើឲ្យពួកគេមានភាពលេចធ្លោ និងទទួលបានលទ្ធផលជោគជ័យនៅក្នុងកម្មវិធីនេះ។

គម្រោងម៉ាកែតក្រុម The Infinte

‘កញ្ញា ហន សៀវមុី”ជានិស្សិតមកពីសកលវិទ្យាល័យន័រតុន ដែលជាក្រុមទទួលបានជ័យលាភីលេខ០១ បានបង្ហាញចំណាប់អារម្មណ៍ថា ”យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ី ឆែ គ្រុប ដែលបានបង្កើតឲ្យមានកម្មវិធី “ លំនៅឋានយើងនៅឆ្នាំ២០៣០“ នេះឡើង និងសូមអរគុណអ្នកដែលបោះឆ្នោតជូនក្រុមយើងខ្ញុំព្រមទាំងគណៈកម្មការ ដែលបានផ្តល់ពិន្ទុយ៉ាងសុក្រឹតដល់យើងខ្ញុំ” ។

ក្រុមហ៊ុនអ៊ី ឆែ គ្រុបសូមបន្តលើកទឹកចិត្តប្អូនៗដោយបន្តផ្តល់ឱកាសឲ្យនិសិ្សតកម្ពុជាបានបញ្ចេញទេពកោសល្យ បង្ហាញស្នាដៃ និងអភិវឌ្ឍខ្លួនតាមរយៈកម្មវិធីប្រកួតប្រជែងជាច្រើនទៀតដែលនឹងមកដល់ឆាប់ៗនេះសូមរង់ចាំទស្សនាទាំងអស់គ្នា៕

ក្រុមហ៊ុនអ៊ី ឆែ គ្រុប កសាងអនាគតជាមួយអ្នក!

ទំនាក់ទំនងសាកសួរព័តមានលម្អិតតាមរយៈលេខទូរស័ព្ទ៖092 869 123 / 023 99 09 60

គេហទំព័រហេ្វសបុក https://www.facebook.com/YChheGroup

info@ychhe.com.kh | http://www.ychhe.com.kh/

Telegram Channel:http://t.me/YChheGroupofficial

អត្ថបទផ្សេងៗ