ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន អុី ឆែ គ្រុប ដែលបានចូលរួមបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបំផុសសកម្មភាព មនុស្សធម៌ និងចូលរួមដោះស្រាយបញ្ហាខ្វះឈាមសម្រាប់សង្គ្រោះជីវិតជាមនុស្សច្រើននៅកម្ពុជា អំឡុងពេលនៃវិបត្តិវីរុសកូវីដ-១៩។

សកម្មភាពបរិច្ចាគឈាមក្រោមទស្សនទាន «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» មួយនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន អុី ឆែ គ្រុប នៅអគារ ធី ខេ សេនត្រល ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោម ការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
គោលបំណងនៃសកម្មភាពមនុស្សធម៌នេះ គឺដើម្បីជួយកាត់បន្ថយបញ្ហាប្រឈមនានា និងការខ្វះខាតឈាមដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងតែជួបប្រទះអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាបំផុសការយល់ដឹងដល់អ្នកផ្សេងឲ្យចូលរួមបរិច្ចាគឈាម ក្នុងដំណាក់កាលដ៏លំបាក នេះ។ ស្របទៅតាមគុណតម្លៃស្នូលរបស់យើង គឺដើរតួជាពលរដ្ឋល្អម្នាក់ដែលប្រកបទៅដោយមេត្តាធម៌ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និង រួមចំណែកដល់ការយល់ដឹងអំពីទំនួលខុសត្រូវសម្រាប់សង្គម។