ក្រុមហ៊ុន អុី ឆែ គ្រុប បាននាំយកអំណោយជាសម្ភារមួយចំនួនដូចជា គ្រឿងឧបភោគបរិភោគ អាល់កុល ម៉ាស និងទឹកសុទ្ធ ដើម្បីចូលរួម ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៃខេត្តត្បូងឃ្មុំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។

ការផ្តល់ជូនអំណោយនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលភាពខ្វះខាតជាក់ស្តែង និងសម្រួលដល់ទុកលំបាកនាពេលបច្ចុប្បន្ន ដោយសារតែវិបត្តិវីរុសកូវីដ-១៩ ហើយក៏ជាការបង្ហាញពីការដឹងគុណ និងតបស្នងរបស់យើងទៅកាន់សង្គមជាតិទាំងមូល។
សកម្មភាពនេះ ក៏បង្ហាញពីការចូលរួមសហការគ្នាក្នុងការជួយអភិវឌ្ឍសង្គមជាតិរបស់យើងឲ្យកាន់តែល្អប្រសើរឡើង ហើយនេះតែងតែជា គុណតម្លៃស្នូលរបស់យើងជានិច្ចមិនថានៅថ្ងៃនេះ និងថ្ងៃអនាគត។