កាលពីថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន អុី ឆែ គ្រុប បាននាំយកអំណោយជាអង្ករចំនួន ១០តោន ទៅផ្តល់ជូនសាលាខេត្ត កណ្តាល ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងតែជួបប្រទះដោយសារតែទឹកជំនន់។

សកម្មភាពសប្បុរសធម៌នេះ ស្តែងឱ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គី ជាធ្លុងមួយក្នុងស្មារតីជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះគ្រោះភ័យ។
យើងជឿជាក់ថាការចូលរួមគាំទ្រ និងអភិវឌ្ឍសង្គមក៏ដូចជា ប្រទេសជាតិទាំងមូល គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជាមាន ការអភិវឌ្ឍទៅមុខជានិច្ច។