ក្រុមហ៊ុន អុី ឆែ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេនៅកម្ពុជា បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារអនាម័យ ទៅប្រគល់ជូនដល់សិស្សានុសិស្សចំនួន ១៥០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាដំបូកមានលក្ខណ៍ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។

សិស្សានុសិស្សទាំង១៥០នាក់ បានទទួលកញ្ចប់អំណោយដែលមានអង្ករទម្ងន់១០គីឡូក្រាម មី ត្រីខ ទឹកស៊ីអ៊ីវ និងអំបិល១កញ្ចប់ដូចគ្នា ព្រម ទាំងទទួលបានម៉ាស និងទឹកអនាម័យលាងដៃដូចៗគ្នាផងដែរ ដែលនេះគឺជាផ្នែកមួយនៃការរក្សាអនាម័យដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-១៩។
ការផ្តល់ជូនអំណោយនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលភាពខ្វះខាតជាក់ស្តែងនាពេលបច្ចុប្បន្នដោយសារតែវិបត្តិវីរុសកូវីដ-១៩ និង លើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបតែវិលត្រឡប់ចូលរៀនវិញឲ្យខិតខំរៀនសូត្រ ហើយក៏ជាចំណែកមួយនៃការចូលរួមលើកកម្ពស់ដល់ វិស័យអប់រំក្នុងប្រទេសកម្ពុជាផងដែរ ព្រោះកុមារគឺជាទំពាំងស្នងឫស្សី ដែលនឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត។