កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន អុី ឆែ គ្រុប បានបន្តកម្មវិធីចុះជួយសហគមន៍របស់ខ្លួននៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបាននាំយកអំណោយមួយចំនួនដូចជា គ្រឿងឧបភោគ-បរិភោគ និងសម្ភារសិក្សារួមមានសៀវភៅ និងកាបូបស្ពាយដើម្បី យកទៅចែកជូនដល់កុមារកំព្រាបានសរុបចំនួន ១០០នាក់ ដែលរស់នៅក្នុងតំបន់នោះ ។

ការផ្តល់ជូនអំណោយនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលភាពខ្វះខាតជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយសារតែវិបត្តិវីរុសកូវីដ-១៩ និង បង្ហាញពីសន្តានចិត្តដែលចេះជួយគ្នាទៅវិញទៅមក ក៏ដូចជាការចែករំលែកដល់សង្គមជាតិយើង។
ក្រុមហ៊ុន អុី ឆែ គ្រុប បានឆ្លុះបញ្ចាំង និងបេ្តជ្ញាទៅកាន់ពាក្យស្លោក “កសាងអនាគតជាមួយអ្នក” របស់ខ្លួនតាមរយៈការជម្រុញ និងលើក កម្ពស់សិស្សានុសិស្សដែលតំណាងឱ្យអនាគតរបស់ប្រទេសកម្ពុជា។ គោលបំណងរបស់យើង គឺដើម្បីធានាបានថាកុមារទាំងនេះមានឱកាស ក្នុងការទទួលបានការអប់រំស្មើៗគ្នា និងផ្តល់ហេតុផលដ៏សមស្របទៅកាន់ពួកគេឲ្យមានភាពជឿជាក់លើបំណងប្រាថ្នារបស់ខ្លួន។