ក្រុមហ៊ុន អុី ឆែ គ្រុប តែងតែគិតគូរទៅដល់ការអភិវឌ្ឍន៍ចំណេះដឹងរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ដូចនេះ ហើយទើបក្រុមហ៊ុនយើងបាននាំយកសម្ភារសិក្សាមួយចំនួន ដើម្បីចែកជូនដល់សិស្សដែលមានជីវភាពខ្វះខាត ចំនួន១១៧នាក់ នៅសាលា បឋមសិក្សាសន្តិភាព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ការនាំយកសម្ភារសិក្សាទៅចែកជូនសិស្សក្រីក្រី ក៏ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការលំបាកផ្សេងៗ និងលើកទឹកចិត្តឲ្យសិស្សានុសិស្ស ដែលពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការសិក្សារបស់ខ្លួន ដើម្បីធ្វើជាស្ពានចម្លងពួកគេទៅកាន់អនាគតកាន់តែល្អប្រសើរ ។
ដោយមើលឃើញការវិនិយោគលើវិស័យអប់រំ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីធានាបានថាកូនខ្មែរជំនាន់ក្រោយនឹងមានឪកាសទទួលបាន ការងារដែលជាក់លាក់ និងសមស្របសម្រាប់ខ្លួន។
បន្ទាប់ពីទទួលបានអំណោយ ប្អូនៗសិស្សានុសិស្សបានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានប្តេជ្ញាចិត្តខិតខំរៀនសូត្របន្ថែម ដែលជាកត្តាជម្រុញទឹកចិត្តឲ្យក្រុមហ៊ុននៅតែបន្តចូលរួមចំណែក ក្នុងការសម្រួលភាពខ្វះខាតរបស់ពួកគេនាថ្ងៃអនាគត ។