ក្រុមហ៊ុន អុី ឆែ គ្រុប បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ មកពីភូមិចំនួន២ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ នៅខេត្តបាត់ដំបងកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
ក្រុមហ៊ុន អុី ឆែ គ្រុប បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ មកពីភូមិចំនួន២ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ នៅខេត្តបាត់ដំបងកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០។
ការនាំយកអំណោយទៅចែកជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់នេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមហ៊ុន អុី ឆែ គ្រុប បានសម្លឹងឃើញពីផលលំបាក និងការខ្វះខាតនានា ដែលប្រជាពលដ្ឋកំពុងតែជួបប្រទះដោយសារតែទឹកជំនន់ទឹកភ្លៀង។
ប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរថ្មី និងភូមិភ្នំតូច ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សរុបចំនួន៦០គ្រួសារ ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសាទឹកជំនន់ សុទ្ធសឹង តែបានទទួលអំណោយដែលមានដូចជា អង្ករចំនួន៥០គីឡូក្រាម មីមួយកេះ និងត្រីខកំប៉ុងចំនួន១០កំប៉ុង ដូចៗគ្នា។
ក្រុមហ៊ុន អុី ឆែ គ្រុប នឹងបន្តប្រឹងប្រែងក្នុងការចុះជួយទៅដល់ជនរងគ្រោះដែលកំពុងតែជួបប្រទះការលំបាក ដូចដែលយើងបានថាអំណោយនេះពិត ជាមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ ជាពិសេសប្រជាពលរដ្ឋនៅភូមិអូរថ្មី និងភូមិភ្នំតូចផងដែរ។