នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា តែ អុី ឆែ អគ្គនាយកក្រុមហ៊ុន អុី ឆែ គ្រុប និងលោកជំទាវ សេង ម៉ាលីនី រួមទាំងក្រុម ការងាររបស់ក្រុមហ៊ុន អុី ឆែ គ្រុប បាននាំយកសម្ភារៈសិក្សាមួយចំនួនសម្រាប់ធ្វើការឧបត្ថម្ភដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅ សាលាបឋមសិក្សាហ៊ុនសែនថ្នល់ទទឹង។

ក្រុមហ៊ុន អុី ឆែ គ្រុប បានបង្ហាញការតបស្នងទៅកាន់សង្គម តាមរយៈការបន្តជម្រុញលើកកម្ពស់វិស័យអប់រំ និងបំពេញតម្រូវការខ្វះខាតរបស់ សិស្សានុសិស្ស។ ដោយសារការអប់រំ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាយុវជនជំនាន់ក្រោយ ដែលមានតួនាទីជាសសរទ្រូងដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។