(ភ្នំពេញ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១)៖ អុី ឆែ គ្រុប ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ធំជាងគេបំផុតនៅកម្ពុជានោះ បានបន្តកម្មវិធីចុះជួយសហគមរបស់ខ្លួន តាមរយៈការនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងការតាបស្ពាយទៅចែកជូនសិស្សក្រីក្រចំនួន១៥០នាក់ ដែលកំពុងសិក្សានៅសាលារៀនខ្មែរចិន ចេង ម៉េង ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
(ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១)៖ ក្រុមហ៊ុន អ៊ី ឆែគ្រុប បាននាំយកសម្ភារសិក្សាទៅចែកជូនសិស្សក្រីក្រចំនួន១៧៧នាក់ ស្ថិតនៅសាបឋមសិក្សាសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីជំរុញឲ្យសិស្សានុសិស្សទាំងនោះដែលជាទំពាំងស្នងឫស្សី រក្សាការផ្តោតអារម្មណ៍លើការសិក្សារបស់ខ្លួន សម្រាប់ឆ្នាំសិក្សាថ្មី អំឡុងពេលជួបពេលវេលាដ៏លំបាកមិនធ្លាប់មានពីមុនមក ដែលបង្ករឡើងដោយវីរុសកូវីដ ១៩។
ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០៖: ក្រុមហ៊ុន អុីឆែ គ្រុប បានចុះទៅចែកម៉ាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូលក់សម្ភារសំណង់ ទាំងអតិថិជន និងមិនមែនអតិថិជនរបស់ក្រុមហ៊ុន នៅតាមបណ្តាខេត្ត និងក្រុងនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ។
ភ្នំពេញ (ថ្ងៃទី២៦ ខែតុលា)៖ អ៊ី ឆែ គ្រុប ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខស៊ីម៉ងត៍ យុថ្កា និងសម្ភារសំណង់ឈានមុខគេនៅកម្ពុជា បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៦០គ្រួសារ មកពីភូមិចំនួន២ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ នៅខេត្តបាត់ដំបង។