ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០៖: ក្រុមហ៊ុន អុីឆែ គ្រុប បានចុះទៅចែកម៉ាសដោយផ្ទាល់ដល់ម្ចាស់ដេប៉ូលក់សម្ភារសំណង់ ទាំងអតិថិជន និងមិនមែនអតិថិជនរបស់ក្រុមហ៊ុន នៅតាមបណ្តាខេត្ត និងក្រុងនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ។
សកម្មភាពចែកម៉ាសដែលកំពុងតែបន្តនេះ ក៏ត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្តសាធាណៈជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ផងដែរ ខណៈដែលជំងឺនេះ នៅតែបន្តរាតត្បាតទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។
ទាក់ទងនឹងការចែកម៉ាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺកូវីដ ១៩ ជាពិសេសបន្ទាប់ពីមានករណីឆ្លងថ្មីជាបន្តបន្ទាប់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ លោកថុង ហេង នាយកផ្នែកលក់នៅក្រុមហ៊ុន អុីឆែ គ្រុប មានប្រសាសន៍ថា៖ «បញ្ហាជំងឺកូវីដ ១៩ គឺជាបញ្ហារួមមួយនៅក្នុងសង្គមកម្ពុជារបស់យើង ហេតុនេះ យើងត្រូវតែចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីឆ្លងឲ្យផុតពីដំណាក់កាលដែលមិនធ្លាប់មានពីមុនមកនេះ»។
លោកបានបន្ថែមទៀតថា៖ «សកម្មភាពនេះ ក៏បង្ហាញពីការចូលរួមសហការគ្នា ក្នុងការជួយអភិវឌ្ឍសង្គមជាតិរបស់យើងឲ្យកាន់តែល្អប្រសើរឡើងផងដែរ ហើយនេះតែងតែជាគុណតម្លៃស្នូលរបស់យើងជានិច្ច មិនថា នៅថ្ងៃនេះ និងថ្ងៃអនាគត»។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន៣០៤នាក់ ក្នុងនោះជាសះស្បើយចំនួន២៩១នាក់ និងកំពុងសម្រាកព្យាបាល១៣នាក់ផ្សេងទៀត ហើយករណីសង្ស័យរាប់រយនាក់ផ្សេងទៀតកំពុងតែធ្វើចត្តាលៃស័ក្តិ។
សម្រាប់ព័ត៌មានបន្ថែម និងប្រម៉ូសិនថ្មីៗពីក្រុមហ៊ុន អ៊ីឆែ គ្រុប សូមតាមដានលើទំព័រ Facebook ផ្លូវការតាមរយៈ www.facebook.com/YChheGroup ឬចូលទៅកាន់គេហទំព័រ៖ www.ychhe.com.kh.









អំពីក្រុមហ៊ុន អ៊ី ឆែ គ្រុប
ចាប់ផ្តើមពីអាជីវកម្មជាលក្ខខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងខ្ញុំបានអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍទៅជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ២០១២។ បច្ចុប្បន្ន ក្រុមហ៊ុនយើងមានផលិតផលជាច្រើនដូចជា ស៊ីម៉ងត៍យុថ្កា ដែក ជាដើម ហើយក្រុមហ៊ុនធ្វើការផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនទៅកាន់ក្រុមហ៊ុនសាងសង់ និងគម្រោងសាងសង់នានា ដូចជាសណ្ឋាគារ អគារ ការិយាល័យធ្វើការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និងបុរី ជាដើម។
ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ទំនាក់ទំនងព័ត៌មាន៖
លោកអ៊ិន សុផេង
ប្រធានគ្រប់គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។