(ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១)៖ ក្រុមហ៊ុន អ៊ី ឆែគ្រុប បាននាំយកសម្ភារសិក្សាទៅចែកជូនសិស្សក្រីក្រចំនួន១៧៧នាក់ ស្ថិតនៅសាបឋមសិក្សាសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីជំរុញឲ្យសិស្សានុសិស្សទាំងនោះដែលជាទំពាំងស្នងឫស្សី រក្សាការផ្តោតអារម្មណ៍លើការសិក្សារបស់ខ្លួន សម្រាប់ឆ្នាំសិក្សាថ្មី អំឡុងពេលជួបពេលវេលាដ៏លំបាកមិនធ្លាប់មានពីមុនមក ដែលបង្ករឡើងដោយវីរុសកូវីដ ១៩។
សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីរាល់សាលារដ្ឋទាំងអស់ទូទាំងប្រទេស បានបើកបវេសនកាលថ្មីរបស់ខ្លួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោយពីការបើកបវេសនកាលថ្មីនេះ ត្រូវបានពន្យារពេលតាំងពីឆ្នាំមុន។
ការនាំយកសម្ភារសិក្សាទៅចែកជូនសិស្សក្រីក្រី ក៏ធ្វើឡើងក្នុងគោលដៅកាត់បន្ថយភាពលំបាកផ្សេងៗ និងលើកទឹកចិត្តឲ្យសិស្សានុសិស្ស ដែលក្រុមគ្រួសាររបស់ពួកគេខ្វះលទ្ធភាព ឲ្យរក្សាយកចិត្តទុកលើការសិក្សារបស់ខ្លួន ដើម្បីធ្វើជាស្ពានចម្លងពួកគេទៅកាន់អនាគតកាន់តែល្អប្រសើរ ផងដែរ។
លោកថុង ហេង នាយកផ្នែកលក់នៃក្រុមហ៊ុន អ៊ី ឆែ គ្រុប បានបញ្ជាក់ថា ការជួយអភិវឌ្ឍកុមារៗដែលជាសិស្សានុសិស្ស ឲ្យខំសិក្សារៀនសូត្រ និងលើកទឹកចិត្តឲ្យពួកគេជម្នះលើដំណាក់កាលដ៏លំបាកបែបនេះ ដែលបង្ករឡើងដោយវីរុសកូរ៉ូណា នៅកម្ពុជា គឺជាផ្នែកមួយនៃបេសសកម្មស្នូលរបស់ក្រុមហ៊ុន អ៊ី ឆែគ្រុប។
លោកមានប្រសាសន៍ថា៖ «នេះគឺជាវេលាដ៏សំខាន់ និងលំបាកមួយសម្រាប់សិស្សានុសិស្ស អំឡុងពេលនៃការឆ្លងជាសកលរបស់វីរុសកូវីដ ១៩។ យើងចង់បង្ហាញថា ការអភិវឌ្ឍក្មេងជំនាន់ក្រោយ តាមរយៈការជួយដល់ពួកគេ គឺជាផ្នែកមួយក្នុងការជំរុញឲ្យពួកគេខិតខំសិក្សារៀនសូត្រ»។
លោកថុង ហេង បានបន្ថែមទៀតថា៖ «អំណោយនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែងក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ផងដែរ ពីព្រោះកុមារ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាទៅថ្ងៃអនាគត ក៏ដូចជាលើកទឹកចិត្តឲ្យពួកគេផ្តោតលើការសិក្សារបស់ពួកគេ ផងដែរ»។
ស្របពេលជាមួយគ្នានេះ លោកតឹក ចាន់ឌីណា នាយកសាលាបឋមសិក្សាសន្តិភាព មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកតំណាងឲ្យសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន អ៊ី ឆែ គ្រុប ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន និងជួយសម្រាលភាពខ្វះខ្វាយរបស់សិស្សានុសិស្ស តាមរយៈសម្ភារសិក្សាទាំងអស់នេះ។ សម្ភារសិក្សានេះ នឹងជួយកាត់បន្ថយភាពលំបាករបស់សិស្សានុសិស្ស អំឡុងពេលដ៏លំបាកនេះ។ ខ្ញុំសង្ឃឹមថា ក្រុមហុន នឹងបន្តសកម្មភាពសម្បុរសធម៌នេះ នៅពេលអនាគត»។
សម្រាប់ព័ត៌មានបន្ថែម និងប្រម៉ូសិនថ្មីៗពីក្រុមហ៊ុន អ៊ីឆែ គ្រុប សូមតាមដានលើទំព័រ Facebook ផ្លូវការតាមរយៈ www.facebook.com/YChheGroup ឬចូលទៅកាន់គេហទំព័រ៖ www.ychhe.com.kh.













អំពីក្រុមហ៊ុន អ៊ី ឆែ គ្រុប
ចាប់ផ្តើមពីអាជីវកម្មជាលក្ខខណៈគ្រួសារតាំងពីឆ្នាំ១៩៨៦ យើងខ្ញុំបានអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយបានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០២ និងបានអភិវឌ្ឍទៅជាក្រុមហ៊ុន «អ៊ី ឆែ គ្រុប» នៅឆ្នាំ២០១២។ បច្ចុប្បន្ន ក្រុមហ៊ុនយើងមានផលិតផលជាច្រើនដូចជា ស៊ីម៉ងត៍យុថ្កា ដែក ជាដើម ហើយក្រុមហ៊ុនធ្វើការផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនទៅកាន់ក្រុមហ៊ុនសាងសង់ និងគម្រោងសាងសង់នានា ដូចជាសណ្ឋាគារ អគារ ការិយាល័យធ្វើការ ខុនដូ លំនៅដ្ឋាន ផ្សារទំនើបធំៗ និងបុរី ជាដើម។
ក្រុមហ៊ុនយើងខ្ញុំមិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជន តែប៉ុណ្ណោះទេ ក្នុងនោះយើងខ្ញុំក៏បានគិត គូរទៅលើបុគ្គលិករបស់យើងខ្ញុំ ផងដែរ។ យើងខ្ញុំ នឹងខិតខំប្រឹងប្រែងឈានទៅដល់ចំនុចកំពូលនៃស្តង់ដារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ទំនាក់ទំនងព័ត៌មាន៖
លោកអ៊ិន សុផេង
ប្រធានគ្រប់គ្រងទំនាក់ទំនងសាធារណៈ
លេខទូរសព្ទ៖ (+855) 078 888 416, 087 222 817
អ៊ីម៉ែល៖ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។